អភិបាលខេត្តកំពត ចុះសម្របសម្រួលនិងដោះស្រាយដោយជោគជ័យ ការទូទាត់សំណងជូនប្រជាពលរដ្ឋ ចំនួន៧៣គ្រួសារ នៅស្រុកបន្ទាយមាស
ខេត្តកំពត៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យនិងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីកម្មសិទ្ធិស្ថិតក្នុងដែនអាជ្ញាបណ្ណ និងដែនសុវត្ថិភាព របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)។
ការចុះមកផ្ទាល់របស់លោកអភិបាលខេត្តនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានការសម្របសម្រួលដោះស្រាយយ៉ាងជោគជ័យ និងមានការឯកភាពគ្នាជាឯកច្ឆន្ទ រវាងភាគីក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋ ចំនួន ៧៣ គ្រួសារ លើការទូទាត់សំណងក្នុងតម្លៃមួយដ៏សមរម្យ ដែលអាចទទួលយកបានទាំងសងខាង។
នៅក្នុងឱកាសនោះដែរ បន្ទាប់ពីការដោះស្រាយត្រូវបានបញ្ចប់ជាស្ថាពរ ប្រជាពលរដ្ឋដែលមានដីកម្មសិទ្ធិទាំងអស់ បានស្ម័គ្រចិត្តយកប្លង់ដីមកប្រគល់ជូន ព្រមទាំងបានទទួលយកថវិកាសំណងពីក្រុមហ៊ុនទៅតាមការព្រមព្រៀង ក្នុងបរិយាកាសរីករាយ។
ប្រភព៖ រដ្ឋបាលខេត្តកំពត
.jpg)
.jpg)
.jpg)
.jpg)