លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនាប្រាសាទ Temple of Literature នៅរដ្ឋធានីហាណូយ រួមជាមួយភរិយាថ្នាក់ដឹកនាំអាស៊ាន
(រដ្ឋធានីហាណូយ)៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមទស្សនាប្រាសាទ Temple of Literature ដែលជាទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ល្បីល្បាញ ស្ថិតក្នុងរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ លោកជំទាវ ថាវ ធី ប៊ិចថី (Dao Thi Bich Thuy) ភរិយាឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម។ ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវដែលជាភរិយាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានមួយចំនួនទៀតផងដែរ។
.jpg)
.jpg)
.jpg)