លោកជំទាវ អុង សុភាវី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពី ការចុះសិក្សា ស្វែងយល់ពីសកម្មភាពបញ្ជាបយេនឌ័រ និងលើកកម្ពស់តួនាទី ភារកិច្ចស្រ្តី នៅខេត្តកោះកុង
កោះកុង៖ នៅថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់តួនាទី ភារកិច្ចស្ត្រី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ នៅសាលប្រជុំមហោស្រព ខេត្តកោះកុង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អគ្គនាយករងរដ្ឋបាល ស្នងការ ស្នងការរង ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត មេឃុំ ចៅសង្កាត់ សរុបចំនួន ១១០រូប ស្រី ៥៥រូប៕.jpg)
.jpg)
.jpg)
.jpg)