ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញទទួលជួបសំណេះសំណាល និងអបអរសាទរដល់ក្រុមកីឡាវាយសី នៃ អគ្គនាយកដ្ឋានអត្តសញ្ញាកម្ម
នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជេីញទទួលជួបសំណេះសំណាល និងអបអរសាទរដល់ នៃអគ្គនាយកដ្ឋានអត្តសញ្ញាកម្ម ដែលបានទទួល ចំណាត់ថ្នាក់លេខ១ និងចំណាត់ថ្នាក់លេខ៣ ក្នុងវិញ្ញាសាវាយសី ដែលជាសមិទ្ធផលឆ្លុះបញ្ចាំងពីស្មារតីអង់អាច ការហ្វឹកហាត់ជាប់លាប់ និងការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យកីឡាក្នុងអង្គភាព។
សមិទ្ធផលនេះគឺជាកិត្តិយសមួយសម្រាប់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងបានចូលរួមលើកកម្ពស់វិស័យកីឡារបស់ក្រសួងមហាផ្ទៃ នៅក្នុងក្របខ័ណ្ឌតំបន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកីឡា សុខភាព និងសាមគ្គីភាពជាតិ។
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
.jpg)
.jpg)
.jpg)