ថ្ងៃអាទិត្យ ២៣-សីហា-២០២៦ ០៣:៣៦:៥៥ ល្ងាច

លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងនគរបាល វរសេនាតូចនគរបាលការពារព្រំដែនដែលកំពុងឈរជើងប្រចាំការនៅសមរភូមិជួរមុខ

លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងនគរបាល វរសេនាតូចនគរបាលការពារព្រំដែនដែលកំពុងឈរជើងប្រចាំការនៅសមរភូមិជួរមុខ

មណ្ឌលគិរី៖ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំប្រតិភូនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ និងលេខ៣០៣ ខេត្តមណ្ឌលគិរី ដែលកំពុងឈរជើងប្រចាំការនៅសមរភូមិជួរមុខ ទិសភូមិភាគ៤ ខេត្តព្រះវិហារ និងទិសភូមិភាគ៥(ព្រៃចាន់) ខេត្តបន្ទាយមានជ័យ។ 

 

កងកម្លាំងទាំងអស់បានទទួលស្វាគមន៍ថ្នាក់ដឹកនាំដែលចុះសួរសុខទុក្ខដោយសេចក្តីក្លាហាន ពោរពេញដោយស្នាមញញឹម រំភេីបរីករាយ ក្រៃលែង និងប្រកបដោយសុខភាពល្អប្រសើរ ក្នុងឱកាសនោះផងដែរ លោកស្នងការនគរបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២២លានរៀល ដល់កងម្លាំងដែលកំពុងឈរជើងប្រចាំការនៅទីនោះ និងបាននាំការផ្តាំផ្ញើរសាកសួរសុខទុក្ខដល់កងកម្លាំងទាំងអស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ និងឯកឧត្តមអភិបាលខេត្តផងដែរ ត្រូវគោពវិន័យ គោរពបទបញ្ជាថ្នាក់លើឱ្យបានខ្ជាប់ខ្ជួន ត្រូវមានអនាម័យ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ។

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី