អភិបាលខេត្តកោះកុង អញ្ជើញក្នុងពិធី បើកសិក្ខាសាលាបិទបញ្ចប់គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងគម្រោងបង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្ម(GROWTH)
ខេត្តកោះកុង ៖ នាថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាបិទបញ្ចប់គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្ស៉ាំការប្រែប្រួលអាកាសធាតុ (គម្រោង ការីប) និងពិធីបើកគម្រោងភាពធន់ និងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ (BRACE) និងគម្រោងបង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្ម(GROWTH) របស់អង្គការ Save The Children ដែលនឹងសហការអនុវត្ត ជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអប់រំ យុវជនកីឡា និងអង្គការ IDE ដែលនឹងអនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ក្នុងស្រុកគោលដៅទាំង៧ នៃខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង-ស្រុក និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូបផងដែរ ។
លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ការអនុវត្តរបស់គម្រោងការីប ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដែលជាគម្រោងបន្តពីគម្រោងស្ទៀរ ក្នុង រយៈពេល៥ឆ្នាំកន្លងមក គឺជាការរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និងបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា និងខេត្តកោះកុង។
ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានលើកទឹកចិត្ត ដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត សូមបន្តពង្រីក និងគាំទ្រការងារក្នុងភាពជាដៃគូឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់កុមារ និងសហគមន៍យើងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតដ៏យូរអង្វែង នៅក្នុងខេត្តកោះកុងផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តកោះកុង
.jpg)
.jpg)
.jpg)