ថ្ងៃអាទិត្យ ១៩-មេសា-២០២៦ ០៥:២០:៥៩ ល្ងាច

អភិបាលខេត្តបាត់ដំបង ណែនាំដល់ អភិបាលស្រុកសំឡូត ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ការបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ឱ្យអស់ពីក្នុងមូលដ្ឋាន

អភិបាលខេត្តបាត់ដំបង ណែនាំដល់ អភិបាលស្រុកសំឡូត ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ការបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ឱ្យអស់ពីក្នុងមូលដ្ឋាន

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ បានណែនាំដល់លោក ហ៊ុន ធឿន អភិបាលស្រុកទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ការបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ឱ្យអស់ពីក្នុងមូលដ្ឋាន។

 

 

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកសំឡូត។ ពិធីនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកសំឡូត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន។

 

 

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា លោក ហ៊ុន ធឿន ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកសំឡូតជំនួសលោក សើ សាម៉េត ដែលត្រូវផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុកសំឡូត ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌល។

 

 

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យគណៈបញ្ជាការឯកភាពស្រុកត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់សហការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានរ៉ែ ការកាប់ព្រៃឈើ ការកាយយកថ្មភ្នំ និងក្រួសជាដើមឱ្យមានប្រសិទ្ធភាពខ្ពស់និងបន្តតាមដាន សហការអនុវត្តការពារដែនអភិរក្សបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឱ្យម៉ត់ចត់ និងទប់ស្កាត់បទល្មើសឱ្យខាងតែបាន៕

 

 

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង